Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ កក្កដា

    ខចងចាំប្រចាំសប្តាហ៍ ៖ ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។ ទំនុកតម្កើង៩១:២PPKh2 125.1

    ពួកគេបានទទួលជោគជ័យ ដោយជ្រើសរើសពួកមេដឹកនាំបានពីររយហាសិបនាក់។ ជាមួយនឹងអ្នកគាំទ្រដ៏មានឥទ្ធិពលទាំងអស់នេះ ពួកគេមានទំនុកចិត្តយ៉ាងខ្លាំងថាគេនឹងធ្វើការឱ្យបានល្អប្រសើរជាងការដឹកនាំរបស់លោកម៉ូសេនិងអើរ៉ុន។ PPKh2 125.2

    ការច្រណែន ហើយនិងការឈ្នានីសនេះបង្កើតទៅជាការប្រឆាំងPPKh2 125.3

    បះបោរ។ ហើយពួកគេបានបញ្ឆោតខ្លួនឯងនិងបញ្ឆោតគ្នាទៅវិញទៅមក ឱ្យគិតថាលោកម៉ូសេ និងអើរ៉ុនបានលើកបន្តុបខ្លួនឯងឱ្យកាន់តួនាទីនេះ គឺអ្នកដឹកនាំទាំងពីរនេះបានលើកតម្កើងខ្លួនឯងជាសង្ឃនិងជាមេដឹកនាំផ្នែករដ្ឋ- បាល។ ពួកគេមិនមែនបរិសុទ្ធជាងពួកបណ្តាជនទេ ហើយពួកគេទាំងពីរដ៏គួរតែមានឋានៈស្មើគ្នាជាមួយនឹងបងប្អូនយើង ដែលបានទទួលការសព្វព្រះហឫទ័យ និងការការពារពីព្រះវត្តមានរបស់ព្រះដូចៗគ្នា។ PPKh2 125.4

    វិធីសាស្រ្តរបស់លោកកូរេ គឺការសរសើរតម្កើងដល់ពួកបណ្តាជន

    លោកកូរេនិងសហការីរបស់គាត់បានអំពាវនាវសុំឱ្យមានការគាំទ្រពីសំណាក់ក្រុមជំនុំ។ ពួកគេបានប្រកាសថា ការនិយាយថាសម្តីរអ៊ូរទាំរបស់ពួកបណ្តាជនបាននាំឱ្យសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើពួកគេនោះគឺជាការមិនត្រឹមត្រូវ។ ពួកគេបាននិយាយថាក្រុមជំនុំមិនមានកំហុសអ្វីទេ ព្រោះពួកគេមិនចង់បានអ្វីក្រៅពីសិទ្ធិរបស់ពួកគេនោះឡើយ ប៉ុន្តែ លោកម៉ូសេ ជាអ្នកដឹកនាំសង្កត់សង្កិន ដែលគាត់បានរកឃើញថាពួកបណ្តាជនមានកំហុស ចំណែកខ្លួនឯងបែរជាបរិសុទ្ធទៅវិញ។ PPKh2 125.5

    អស់អ្នកដែលបានឮសម្តីរបស់កូរេបានគិតថា ពួកគេបានមើលឃើញយ៉ាងច្បាស់ថា បញ្ហារបស់ពួកគេអាចនឹងត្រូវការពារបាន ប្រសិនបើលោក ម៉ូសេ បានធ្វើខុសពីនោះ។ ការបដិសេធន៍មិនឱ្យពួកគេចូលទៅក្នុងស្រុក កាណាន គឺជាលទ្ធផលនៃការគ្រប់គ្រង ដោយលោកម៉ូសេនិងអើរ៉ុន។ ប្រសិនបើលោកកូរេបានឡើងធ្វើជាមេដឹកនាំរបស់ពួក ហើយបានលើកទឹកចិត្តឱ្យពួកគេសម្លឹងមើលតែទៅលើទង្វើល្អរបស់ពួកគេ ជាជាងការចង្អុលទៅឯអំពើបាបរបស់ពួកគេ នោះគេនឹងបន្តដំណើរទៅមុខដោយជោគជ័យ។ ជំនួសឱ្យការវង្វេងវង្វាន់នៅក្នុងទីរហោស្ថាននោះ ពួកគេនឹងបន្តដំណើរឆ្ពោះទៅកាន់ទឹកដីដែលព្រះបានសន្យាតែម្តង។ PPKh2 126.1

    ជោគជ័យរបស់លោកកូរេក្នុងការប្រមូលកម្លាំងមនុស្សបានច្រើន ធ្វើឱ្យ គាត់កាន់តែមានទំនុកចិត្តខ្លួនឯង។ លោកបានអះអាងថាព្រះជាម្ចាស់បានអនុញ្ញាតឱ្យគាត់ធ្វើការផ្លាស់ប្តូរការដឹកនាំនេះ ឱ្យទាន់ពេលវេលា។PPKh2 126.2

    ការវាយប្រហារទៅលើលោកម៉ូសេដោយអយុត្ដិធម៌

    ប៉ុន្តែ មនុស្សជាច្រើនមិនបានត្រៀមខ្លួនចោទប្រកាន់ប្រឆាំងទាស់នឹងលោកម៉ូសេទេ។ ពួកគេបាននឹកចាំពីការអត់ធ្មត់ និងការលះបង់របស់គាត់ បានដាស់សតិសម្បជញ្ញៈរបស់ពួកគេ។ ដូច្នេះកូរេបានរកឃើញថា ចាំបាច់ត្រូវតែបំផុសឱ្យមានគំនិតអាត្មានិយម ពួកគេក៏បានចោទប្រកាន់ទាស់នឹងលោកម៉ូសេម្តងទៀត ថាលោកម៉ូសេបាននាំពួកគេឱ្យមកស្លាប់នៅទីរហោស្ថាន នេះ ដើម្បីឱ្យគាត់អាចឆក់យកទ្រព្យសម្បត្ដិរបស់ពួកគេ។ PPKh2 126.3

    នៅពេលចលនាប្រឆាំងបះបោរនេះមានកម្លាំងគ្រប់គ្រាន់សម្រាប់គាំទ្រ ដល់ការបែកបាក់នេះ ដោយបើកចំហហើយភ្លាម កូរេបានចោទប្រកាន់លោកម៉ូសេ និងអើរ៉ុនជាសាធារណៈពីបទដណ្តើមអំណាចគ្រប់គ្រង។ ពួកអ្នករួមគំនិតក្បត់បាននិយាយថា “អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្តេចឡើយអ្នកទាំង២លើកកម្ពស់ខ្លួន ត្រួតលើពួកជំនុំផង ព្រះយេហូវ៉ាដូច្នេះ?” PPKh2 126.4

    Larger font
    Smaller font
    Copy
    Print
    Contents