Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ១១ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ ។ ទំនុកតម្កើង១១៩:១១PPKh2 197.1

    របៀបយកឈ្នះលើការល្បួង

    យើងត្រូវតែសម្អាតចិត្តឱ្យថ្មីឡើងវិញដោយសារព្រះគុណរបស់ព្រះ។ អស់អ្នកណាដែលព្យាយាមធ្វើអត្តចរិតឱ្យបរិសុទ្ធដោយខ្លួនឯង មិនទីពឹងព្រះគុណនៃព្រះគ្រិស្តនោះ គឺកំពុងតែសង់ផ្ទះនៅលើដីខ្សាច់ហើយ។ នៅពេលមានព្យុះដ៏កាចសាហាវនៃការល្បួងបក់ឡើង ផ្ទះនោះនឹងពិតជារលំដួលមិនខាន។ សេចក្តីអធិស្ឋានរបស់ស្តេចដាវីឌដ៏គួរតែជាសម្រែករបស់មនុស្សគ្រប់គ្នា “ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំហើយកែវិញ្ញាណក្នុងទូលបង្គំឱ្យត្រឹមត្រូវឡើង” (ទំនុកតម្កើង ៥១:១០)។ PPKh2 197.2

    តែយើងនៅមានកិច្ចការមួយដែលត្រូវធ្វើដើម្បីទប់ទល់នឹងសេចក្តីល្បួងនេះ។ អស់អ្នកដែលមិនទាន់បានចាប់ជារំពារនៃផែនការរបស់សាតាំង ត្រូវតែប្រុងប្រយ័ត្នក្នុងផ្លូវនៃការប្រព្រឹត្តិនៅក្នុងការរស់នៅប្រចាំថ្ងៃឱ្យបានល្អ គឺត្រូវជៀសវាងការអាន មើល ឬស្តាប់ ឮ នូវអ្វីដែលនាំមកនូវគំនិតមិនបរិសុទ្ធ។ ការនេះតម្រូវឱ្យមានការអធិស្ឋានយ៉ាងស្មោះអស់ពីចិត្ដ ការប្រុងប្រយ័ត្នជាប្រចាំ។ ការនៅជាប់ជាមួយនឹងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នឹងទាក់ទាញគំនិតរបស់យើងឱ្យឡើងទៅលើ ឱ្យគិតពីអ្វីៗដែលបរិសុទ្ធនិងស្អាតស្អំ។ “មនុស្សកំលោះនឹងសម្អាតផ្លូវដែលខ្លួនប្រព្រឹត្ត ដោយសារអ្វី គឺដោយប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់” “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឱ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ ” (ទំនុកតម្កើង១១៩: ៩, ១១)។PPKh2 197.3

    អំពើបាបរបស់សាសន៍អ៊ីស្រាអែលនៅបេតពេអ៊រ បាននាំនូវការជំនុំជម្រះរបស់ព្រះឱ្យធ្លាក់មកលើប្រទេសនេះ។ អំពើបាបដូចគ្នានេះ ប្រហែលជាមិនត្រូវបានផ្តន្ទាទោសយ៉ាងឆាប់រហ័ស នៅពេលនេះទេ ប៉ុន្តែ និស្ស័យនៃការជំនុំជម្រះនេះបានកំណត់ទណ្ឌកម្មដ៏គួរឱ្យភ័យខ្លាច ជាទណ្ឌកម្មដែលនឹងធ្លាក់មកលើអ្នកដែលប្រព្រឹត្ដល្មើស ទោះយូរយារមកហើយឬថ្មីៗនេះក្តី។ អំពើបាបទាំងនេះធ្ងន់ធ្ងរជាងអំពើបាប ផ្សេងៗទៀតដែលបណ្តាលឱ្យមានការភ័យខ្លាចខាងរាងកាយនិងខាងសីលធម៌ ដែលបន្ទាបបន្ថោកដល់ពូជមនុស្សរបស់យើង និងទម្ងន់នៃជំងឺតម្កាត់ និងទុក្ខវេទនា ដែលពិភពលោកនេះបានដាក់បណ្តាសាទៅទៀត។ មនុស្សអាចមានជោគជ័យក្នុងការលាក់អំពើបាបរបស់ខ្លួនពីភ្នែកមនុស្សដទៃ ប៉ុន្តែពួកគេនឹងប្រមូលផលបានមកវិញ ជាលទ្ធផលនៃការរងទុក្ខវេទនាដោយជំងឺឬ ការស្លាប់។ ហើយក្រៅពីជីវិតនេះការជំនុំជម្រះកំពុងរង់ចាំពួកគេ។ “អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរតកឡើយ” ប៉ុន្ដែនឹងមានចំណែកជាមួយនឹងសាតាំង និងពួកទេវតាអាក្រក់ដែលនៅក្នុង “បឹងភ្លើងដែរ” នេះជា “សេចក្តីស្លាប់ទី២” (កាឡាទី ៥:២១; វិវរណៈ ២០:១៤)។PPKh2 198.1

    *****