Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា។ ចោទិយកថា ១:១៣PPKh2 106.1

    ព្រះបានឆ្លើយតបទៅនឹងការអធិស្ឋានរបស់គាត់ ហើយបានបង្គាប់ឱ្យតែងតាំងមនុស្សចិតសិបនាក់ដែលមានបទពិសោធន៍និងប៉ិនប្រសប់ក្នុងការ វិនិច្ឆយ ហើយជួយរំលែកបន្ទុកនៃការទទួលខុសត្រូវរបស់គាត់។ ឥទ្ធិពលរបស់ពួកគេនឹងជួយកាត់បន្ថយការបះបោរ ហើយការអាក្រក់ដ៏ធ្ងន់ធ្ងរ នឹងត្រូវបានជួយសម្រាលដោយសារជំនួយមកពីពួកគេទាំងនេះជាក់ជាមិនខាន។ ព្រះនឹងមិនបានជ្រើសរើសពួកគេឡើយ ប្រសិនបើលោកម៉ូសេបានបង្ហាញជំនឿទៅលើព្រះចេស្តានិងសេចក្ដីល្អរបស់ព្រះ ដែលលោកបានឃើញនោះ។ ប្រសិនបើគាត់បានទីពឹងលើព្រះទាំងស្រុង នោះព្រះនឹងបន្តដឹកនាំគាត់ ហើយ ប្រទានកម្លាំងឱ្យគាត់សម្រាប់ទប់ទល់នឹងការអាសន្នបន្ទាន់ៗទាំងឡាយ។ PPKh2 106.2

    លោកម៉ូសេបានប្រកាសតែងតាំងចាស់ទុំទាំងចិតសិបរូបនេះ។ លោកម៉ូសេបានណែនាំចាស់ទុំដែលបានជ្រើសតាំងទាំងនេះ ឱ្យបម្រើជាគំរូមួយនៃភាពសុចរិតយ៉ាងប្រិតប្រៀនដល់ពួកចៅហ្វាយនិងពួកអ្នកប្រកាន់ច្បាប់នៅសម័យទំនើប “នៅវេលានោះ អញក៏បានផ្តាំនឹងពួកចៅក្រមនៃឯងរាល់គ្នាថា ចូរប្រុងស្តាប់រឿងក្តីរបស់ពួកបងប្អូនអ្នករាល់គ្នាចុះ ហើយជំនុំជម្រះ ដល់បង និងប្អូន និងអ្នកដែលស្នាក់នៅជាមួយនឹងគេដោយយុត្តិធម៌ មិនត្រូវឱ្យអ្នករាល់គ្នាលម្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឱ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្រេច នៅព្រះវិញ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា នោះត្រូវនាំមកឯខ្ញុំវិញ ខ្ញុំនឹងជំនុំជម្រះឱ្យ” (ចោទិយកថា ១:១៦, ១៧) ។ PPKh2 106.3

    “នោះព្រះយេហូវ៉ាទ្រង់យាងចុះមកក្នុងពពក មានព្រះបន្ទូលនឹងលោក រួចក៏ចែកព្រះវិញ្ញាណដែលសណ្ឋិតលើលោកទៅដាក់លើពួកចាស់ទុំទាំង៧០ នាក់នោះផង . . . នោះស្រាប់តែគេទាយទំនាយម្តង តែមិនបានទាយតទៅមុខទៀតទេ”។ ពួកគេបានពេញទៅដោយ “អំណាចដែលធ្លាក់ចុះមកពីលើមេឃ” ដូចជាពួកសាវកនៅថ្ងៃប៉ង់តាកូសដូច្នោះដែរ។ ព្រះជាម្ចាស់មានបំណងចង់លើកតម្កើងពួកគេនៅចំពោះមុខក្រុមជំនុំ ដើម្បីបង្កើតទំនុកចិត្តនៅក្នុងពួកគេ។ PPKh2 107.1

    ឥឡូវនេះ ខ្យល់យ៉ាងខ្លាំងបានបក់បោកមកពីសមុទ្រ បាននាំសត្វក្រួចមកទាំងហ្វូង “មានចម្ងាយដើរ១ថ្ងៃខាងណេះ ហើយ១ថ្ងៃខាងណោះ នៅព័ទ្ធជុំវិញ ហើយកម្ពស់ពីដីឡើង ប្រហែលជា២ហត្ថ”។PPKh2 107.2

    ពួកបណ្តាជនបានប្រមូលរើសសត្វដែលព្រះបានប្រទានមកដោយ អស្ចារ្យនេះពេញមួយថ្ងៃ មួយយប់ ហើយរហូតដល់ស្អែកទៀត។ ព្រះនៅតែប្រទានអាហារដ៏ច្រើនលើសលុបនេះជាបន្ត។ អស់ទាំងអាហារដែលនៅសល់ ពីការបរិភោគនៅថ្ងៃនោះ ពួកគេបានហាលឱ្យស្ងួត សម្រាប់បរិភោគនៅពេលមួយខែពេញ តទៅទៀតតាមបន្ទូលសន្យារបស់ព្រះ។ PPKh2 107.3

    ព្រះបានប្រទានដល់ពួកបណ្តាជននេះ មិនមែនជាសេចក្តីល្អបំផុតរបស់ពួកគេនោះទេ ប៉ុន្តែដោយសារតែពួកគេចេះតែទទូចចង់បានពេក។ ប៉ុន្តែ ពួកគេត្រូវទទួលការឈឺចាប់ដែលជាលទ្ធផលនៃចំណីអាហារនោះ។ ពួកគេបរិភោគាឥតឈប់ឈរ ហើយការបរិភោគច្រើនហួសរបស់គេ បានត្រឡប់ទៅជាទណ្ឌកម្មយ៉ាងឆាប់រហ័ស។ “ហើយទ្រង់វាយបណ្តាជនទាំងឡាយ ដោយសេចក្តីវេទនាយ៉ាងធំ”។ កំហុសដ៏ធំបំផុតក្នុងចំណោមពួកគេត្រូវបានរងការវាយប្រហារភ្លាមៗ នៅពេលដែលពួកគេបានភ្លក់ម្ហូបអាហារដែលពួកគេបានរក្សាទុកនោះ។ PPKh2 107.4

    នៅឯហាសិរ៉ូត ជាកន្លែងដែលពួកគេបានដំឡើងត្រសាល បន្ទាប់ពី ទីរហោស្ថានប៉ារាម ជាកន្លែងដែលការជូរចត់មួយខ្លាំងជាងមុនកំពុងរង់ចាំលោកម៉ូសេ។ លោកអើរ៉ុននិងអ្នកស្រីម៉ារាមមានតួនាទីយ៉ាងខ្ពស់ ជាអ្នកដឹកនាំជាន់ខ្ពស់នៃសាសន៍អ៊ីស្រាអែល។ ពួកគាត់ទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយនឹងលោកម៉ូសេ ក្នុងការរំដោះជនជាតិហេព្រើរនេះ។ អ្នកស្រី ម៉ារាម ជាអ្នកដែលមានអំណោយទានខ្ពស់ខាងកំណាព្យនិងតន្ត្រី បានដឹកនាំស្ត្រីសាសន៍អ៊ីស្រាអែលច្រៀងរាំ នៅលើច្រាំងនៃសមុទ្រក្រហម។ នៅក្នុងចិត្តរបស់ពួកបណ្តាជននិងជាកិត្ដិយសនៃឋានសួគ៌ គាត់បានឈរនៅលំដាប់ទីពីរ បន្ទាប់ពីលោកម៉ូសេនិងអើរ៉ុន។ PPKh2 107.5

    ប៉ុន្តែ នៅក្នុងការតែងតាំងពួកចាស់ទុំទាំងចិតសិបនាក់នោះ លោក ម៉ូសេ មិនបានពិគ្រោះយោបល់ជាមួយនឹងនាងម៉ារាម និងលោកអើរ៉ុនទេ ហើយពួកគាត់ទាំងពីរក៏មានចិត្តច្រណែន។ ពួកគេបានគិតថាលោកម៉ូសេបានបដិសេធឋានៈនិងអំណាចរបស់ពួកគាត់។ ពួកគេបានគិតថាខ្លួនជាអ្នកទទួលបន្ទុកនៃការដឹកនាំស្មើនឹងលោកម៉ូសេ ហើយពួកគេបានមើលឃើញថាការតែងតាំងជំនួយការបន្ថែមទៀតនោះគឺជាការមិនចាំបាច់ទេ។ PPKh2 108.1

    Larger font
    Smaller font
    Copy
    Print
    Contents