Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣១ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះយ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុកហើយចំអែតខ្លួនដោយសេចក្តីពិត។ ទំនុកតម្កើង៣៧:៣ PPKh2 242.1

    បន្ទាប់ពីការកាត់ទោសអេកានមក ព្រះបានបង្គាប់លោកយ៉ូស្វេឱ្យប្រមូលផ្តុំកងទ័ព ហើយទៅប្រយុទ្ធជាមួយនឹងទាហានក្រុងអៃម្តងទៀត។ អំណាចនៃព្រះបាននៅជាមួយរាស្ដ្ររបស់ព្រះអង្គ ហើយពួកគេក៏បានដណ្តើម យកទីក្រុងនេះបានភ្លាម។PPKh2 242.2

    ពួកបណ្តាជនអន្ទះសាចង់តាំងលំនៅ នៅស្រុកកាណានជាខ្លាំង។ ពួកគេមិនមានផ្ទះឬដីធ្លីសម្រាប់គ្រួសាររបស់គេនៅឡើយទេ ហើយដើម្បីឱ្យមានរបស់ទាំងនេះ ពួកគេត្រូវតែបណ្តេញជនជាតិ កាណានចេញជាមុនសិន។ ប៉ុន្តែ កាតព្វកិច្ចដ៏ខ្ពង់ខ្ពស់ដែលតម្រូវឱ្យពួកគេយកចិត្តទុកដាក់ធ្វើមុនគេបង្អស់ នោះគឺរំឭកឡើងវិញនូវសេចក្ដីសញ្ញានៃការស្មោះត្រង់របស់ពួកគេចំពោះព្រះ។ PPKh2 242.3

    សេចក្តីណែនាំចុងក្រោយបង្អស់របស់លោកម៉ូសេ បានរួមបញ្ចូលនូវទិសដៅនៃការប្រារព្ធពិធីជាពិសេសនៅលើភ្នំអេបាលនិងកេរិស៊ីម នៅស៊ីគែម ដើម្បីទទួលស្គាល់ក្រឹត្យវិន័យរបស់ព្រះ។ ដូច្នេះ ក្នុងការគោរពប្រតិបត្តិនេះ ពួកប្រុសៗ “ហើយក៏មានពួកស្រីៗ ពួកក្មេងៗ និងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ” បានចាកចេញពីគីលកាល ហើយដើរកាត់តាមប្រទេសនៃសត្រូវរបស់ពួកគេ ឆ្ពោះទៅជ្រលងនៃក្រុងស៊ីគែម នៅជិតចំណុចកណ្តាលនៃទឹកដីនេះ។ ទោះបីជាពួកគេត្រូវបានហ៊ុមព័ទ្ធដោយពួក សត្រូវដ៏ខ្លាំងពូកែដែលគេមិនអាចបង្រ្កាបបានក៏ដោយ “គេក៏ធ្វើដំណើរទៅឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្តីស្ញែងខ្លាចជាខ្លាំង” (លោកុប្បត្ដិ ៣៥:៥) ហើយពួកគេមិនបានវាយប្រហារឬគំរាមកំហែងដល់សាសន៍ហេព្រើរឡើយ។PPKh2 242.4

    ទាំងលោកអ័ប្រាហាំនិងលោកយ៉ាកុបធ្លាប់បានដំឡើងត្រសាលរបស់ ពួកគាត់នៅទីនេះ គឺទីនេះហើយដែលលោកយ៉ាកុបបានទិញដីចម្ការមួយកន្លែង ដែលពូជអំបូររបស់អ៊ីស្រាអែលបានបញ្ចុះសពរបស់លោកយ៉ូសែប។ ហើយនៅទីនេះក៏មានអណ្តូងដែលលោកយ៉ាកុបបានជីកដែរ។ PPKh2 243.1

    ទីដែលគេបានជ្រើសនេះគឺជាកន្លែងដ៏ល្អសម្រាប់ធ្វើជាទីសម្តែងដើម្បីអនុម័តទស្សនីយភាពដ៏ដ៏គួរឱ្យចាប់ចិត្ត។ ជ្រលងភ្នំដ៏ដ៏គួរឱ្យស្រឡាញ់ ដែលមានវាលពណ៌បៃតង មានដើមអូលីវ អមដោយទឹកដែលហូរចេញពីរន្ធទឹកដ៏រស់ ព័ទ្ធជុំវិញដោយផ្កាព្រៃលាតសន្ធឹងនៅចន្លោះកូនភ្នំតូចៗ ដ៏គួរឱ្យចាប់ចិត្ត។ អេបាលនិងកេរិស៊ីមនៅទល់មុខនឹងជ្រលងភ្នំជិតបង្កើយសឹងតែជាប់គ្នា ដែលកូនភ្នំទាបៗហាក់បីដូចជាបង្កើតបានជាវេទិកាធម្មជាតិមួយ។ ពាក្យសម្តីដែលមនុស្សម្នាក់និយាយ ត្រូវបានឮយ៉ាងច្បាស់ដល់ត្រចៀកមនុស្សគ្រប់ៗគ្នា។ កំពូលភ្នំជម្រាលចុះផ្ដល់ជាកន្លែងធំទូលាយសម្រាប់ការជួបប្រជុំគ្នា។ PPKh2 243.2

    វិមាននៃផ្ទាំងថ្មធំៗត្រូវបានបង្កើតឡើងនៅលើភ្នំអេបាល។ នៅលើដុំថ្មដែលបានរៀបចំដោយគ្របក្រណាត់សំពត់ទាំងនេះ លោកយ៉ូស្វេបានចារឹកច្បាប់បញ្ញត្តិទាំងឡាយ មិនមែនត្រឹមតែក្រឹត្យវិន័យទាំងដប់ដែលព្រះបានមានបន្ទូលពីភ្នំស៊ីណាយ ហើយដែលបានឆ្លាក់នៅលើបន្ទះថ្មប៉ុណ្ណោះទេ ប៉ុន្តែ គាត់បានសរសេរច្បាប់ទាំងអស់ដែលព្រះបានមានបន្ទូលប្រាប់ដល់លោកម៉ូសេ ហើយដែលលោកបានកត់ត្រានៅក្នុងសៀវភៅ។ នៅក្បែរវិមាននេះ លោកបានធ្វើអាសនាមួយអំពីផ្ទាំងថ្មមួយដុំ ហើយបានថ្វាយតង្វាយដល់ព្រះនៅលើអាសនានោះ។ ពួកគេដ៏គួរតែដឹងយ៉ាងច្បាស់ថា ដោយសារតែការបំពានរបស់ពួកគេប្រឆាំងនឹងច្បាប់របស់ព្រះ បើគ្មានតង្វាយធួននឹងបាបរបស់ព្រះគ្រិស្ត ដែលតំណាងដោយអាសនាតង្វាយដុតទេ នោះសាសន៍ អ៊ីស្រាអែលនឹងត្រូវទទួលសេចក្តីក្រោធរបស់ព្រះជាក់ជាមិនខាន ។ PPKh2 243.3

    Larger font
    Smaller font
    Copy
    Print
    Contents