Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ១១ មិថុនា

    ខចងចាំប្រចាំសប្តាហ៍ ៖ រួចឲ្យគេស្អាងទីបរិសុទ្ធ ដើម្បីឲ្យអញបាននៅកណ្តាលគេ។ និក្ខមនំ ២៥ : ៨PPKh2 63.1

    ព្រះបន្ទូលរបស់ព្រះបានមកដល់លោកម៉ូសេ ខណៈដែលគាត់នៅលើភ្នំជាមួយនឹងព្រះជាម្ចាស់ថា “រួចឱ្យគេស្អាងទីបរិសុទ្ធ ដើម្បីឱ្យអញបាននៅកណ្តាលគេ” (និក្ខមនំ ២៥: ៨) ។ ព្រះទ្រង់បានប្រទានការណែនាំយ៉ាងច្បាស់លាស់អំពីការសាងសង់រោងឧបោសថនេះ។ ដោយការបោះបង់ជំនឿរបស់ពួកគេ ជនជាតិអ៊ីស្រាអែលបានបោះបង់សិទ្ធិរបស់ខ្លួននៅចំពោះព្រះវត្តមានរបស់ព្រះ ប៉ុន្តែ បន្ទាប់ពីព្រះបានយកពួកគេចូលឱ្យព្រះសព្វព្រះហឫទ័យជាថ្មីឡើងវិញមក មេដឹកនាំដ៏អស្ចារ្យនេះបានបន្តអនុវត្តតាមការត្រាស់បង្គាប់របស់ទ្រង់ឡើងវិញ។ PPKh2 63.2

    ព្រះបានប្រទានឱ្យលោកម៉ូសេនូវគម្រោងនៃរោងឧបោសថ ទាំងទំហំ និងទ្រង់ទ្រាយ សម្ភារៈដែលត្រូវប្រើ និងគ្រឿងសង្ហារឹមទាំងឡាយដែលនឹងត្រូវដាក់នៅក្នុងនោះ។ នៅទីបរិសុទ្ធដែលធ្វើដោយដៃ “ដែលជាគំរូពីទីបរិសុទ្ធពិត” “គំរូពីរបស់នៅឋានសួគ៌” (ហេព្រើរ ៩:២៤, ២៣) ដែលជាតំណាងយ៉ាងត្រឹមត្រូវពីព្រះវិហារដែលព្រះគ្រិស្តជាសម្តេចសង្ឃដ៏ខ្ពង់ខ្ពស់នៃ យើងទ្រង់បំពេញព្រះរាជកិច្ចជំនួសបាបជន។ ព្រះបានបង្ហាញឱ្យលោកម៉ូសេ ឃើញរោងឧបោសថនៅឋានសួគ៌ ហើយបានបង្គាប់ឱ្យគាត់ធ្វើអ្វីៗគ្រប់យ៉ាងទៅតាមគំរូដែលទ្រង់បានបង្ហាញដល់គាត់។ PPKh2 63.3

    ដើម្បីសាងសង់រោងឧបោសថនេះ គេត្រូវការសម្ភារៈដ៏មានតម្លៃជាច្រើន តែព្រះអម្ចាស់ទទួលយកតែតង្វាយណាដែលថ្វាយដោយស្ម័គ្រពីចិត្តប៉ុណ្ណោះ។ PPKh2 64.1

    ពួកបណ្តាជនទាំងអស់បានឆ្លើយតប។ “ដូច្នេះ អស់អ្នកណាដែលមានសេចក្តីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឱ្យថ្វាយស្ម័គ្រពីចិត្តនោះក៏យកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ការធ្វើត្រសាលជំនុំ . . . អស់ពួកកូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្តាល ឱ្យថ្វាយរបស់អ្វីសម្រាប់ការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ នោះក៏យកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត”។ PPKh2 64.2

    ខណៈដែលគេកំពុងសាងសង់រោងឧបោសថ បុរសស្ត្រីនិងកុមារទាំងឡាយបានបន្តនាំយកតង្វាយមកថ្វាយរហូតដល់អ្នកទទួលខុសត្រូវនៃ ការសាងសង់នោះមើលឃើញថា លើសពីសេចក្តីត្រូវការ។ លោកម៉ូសេបានចាត់គេឱ្យប្រកាសប្រាប់គ្រប់ទាំងទីដំឡើងត្រសាលថា “កុំឱ្យអ្នកណា ទោះប្រុសឬស្រីធ្វើការអ្វីទៀតសម្រាប់ជាតង្វាយដល់ទីបរិសុទ្ធឡើយ” ដូច្នេះគេក៏បញ្ឈប់ពួកជនមិនឱ្យយកមកទៀត។ ការប្តេជ្ញាចិត្ត សេចក្តីក្លៀវក្លា និងសេចក្តី សប្បុរសរបស់សាសន៍អ៊ីស្រាអែល គឺជាគំរូដ៏មានតម្លៃដែលយើងដ៏គួរយកតម្រាប់តាមអស់អ្នកដែលស្រឡាញ់ការថ្វាយបង្គំដល់ព្រះនឹងបង្ហាញគំនិតនៃការលះបង់បែបនេះក្នុងការរៀបចំដំណាក់របស់ព្រះ ជាកន្លែងដែលទ្រង់អាចជួបជាមួយនឹងពួកគេ។ យើងដ៏គួរតែលះបង់ថ្វាយព្រះដោយសទ្ធា រហូតដល់គ្រប់គ្រាន់សម្រាប់នឹងសម្រេចកិច្ចការ ដើម្បីឱ្យពួកជាងដែលសាងសង់ពោលថា “សូមឈប់យកតង្វាយមកទៀត”។PPKh2 64.3

    រោងឧបោសថនោះមានទំហំតូចល្មម ដែលមានបណ្តោយប្រវែងមិនលើសពីហាសិបប្រាំហ្វ៊ីត ១៦,៧៦ ម៉ែត្រ) និងទទឹងដប់ប្រាំបីហ្វ៊ីត (២,៤៣ ម៉ែត្រ) នោះទេ។ ប៉ុន្តែ រោងឧបោសថនោះល្អរុងរឿងខ្លាំងណាស់។ ឈើដែលគេយកមកប្រើនោះគឺជាដើមនាងនួន ជាប្រភេទឈើជាប់ជាងគេទាំងអស់ ក្នុងចំណោមឈើទាំងឡាយនៅភ្នំស៊ីណាយ។ ជញ្ជាំងធ្វើពីក្តារបញ្ឈរ ស្រោបដោយប្រាក់ ទ្រដោយសរសរនិងបង្គោលចម្រឹងយ៉ាងមាំ។ ទាំងអស់ស្រោបដោយមាសដែលមើលទៅដូចជាមាសសុទ្ធដ៏រឹងមាំ។ PPKh2 64.4