Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩PPKh2 123.1

    ការជំនុំជម្រះនេះបានបញ្ឈប់ការបះបោរ និងការរអ៊ូរទាំរបស់សាសន៍ អ៊ីស្រាអែលបានមួយរយៈ ប៉ុន្តែ វិញ្ញាណនៃការបះបោរនៅតែមាននៅក្នុងចិត្តរបស់ពួកគេដដែល។ ឥឡូវនេះគេបានឃុបឃិតគ្នារៀបចំផែនការមួយ ដើម្បីផ្តួលរំលំអំណាចរបស់មេដឹកនាំដែលព្រះបានតែងតាំងដោយផ្ទាល់។ PPKh2 123.2

    លោកកូរេ ដែលជាបងប្អូនជីរដូនមួយរបស់លោកម៉ូសេ ជាមនុស្សមានសមត្ថភាពនិងឥទ្ធិពលម្នាក់ ជាអ្នកនាំមុខគេនៅក្នុងចលនាបះបោរនេះ។ គាត់មិនសប្បាយចិត្តនឹងមុខតំណែងរបស់គាត់ ហើយចង់បានសេចក្តីថ្លៃថ្នូរនៃភាពជាសង្ឃ។ ទោះបីជាគាត់មិនហ៊ានបះបោរប្រឆាំងដោយបើកចំហក៏ដោយ ក៏ពេលខ្លះ លោកកូរេបានលួចលាក់ប្រឆាំងនឹងសិទ្ធិអំណាចរបស់លោកម៉ូសេ និងអើរ៉ុនដែរ។ ទីបំផុត គាត់បានដាក់ចេញនូវផែនការដ៏ល្អមួយ ដើម្បីផ្តួលរំលំទាំងអំណាចគ្រប់គ្រងលើពួកបណ្តាជន និងអំណាចសាសនា។ លោកដាថាននិងអ័ប៊ីរ៉ាម មេដឹកនាំទាំងពីរនាក់នេះបានចូលរួមយ៉ាងពេញទំហឹងនៅក្នុងគម្រោងការដ៏មានមហិច្ឆតារបស់កូរេ ហើយប្តេជ្ញាចិត្តថានឹងចែក រំលែកកិត្តិយសជាសង្ឃជាមួយនឹងលោកកូរេ។ PPKh2 123.3

    ពួកបណ្តាជនបានគាំទ្រលោកកូរេ។ ក្នុងភាពជូរចត់នៃការខកចិត្តរបស់ ពួកគេ ការសង្ស័យ ការច្រណែននិងសម្អប់របស់ពួកគេ ពីអតីតកាលបានវិលត្រឡប់មកវិញ ហើយពួកគេបានរអ៊ូរទាំទាស់នឹងអ្នកដឹកនាំដ៏អត់ធ្មត់របស់ពួកគេម្តងទៀត។ ពួកគេភ្លេចថាពួកគេនៅក្រោមការដឹកនាំរបស់ព្រះដែលព្រះវត្តមានរបស់ព្រះគ្រិស្ដបានយាងពីមុខពួកគេ ហើយលោកម៉ូសេបានទទួលការណែនាំពីទ្រង់។ PPKh2 124.1

    ដោយមិនចង់ស្លាប់នៅវាលរហោស្ថាន ពួកគេបានជឿថា មិនមែនព្រះទេ ដែលបានសម្រេចចិត្តផ្តល់សេចក្ដីវិនាសដល់ពួកគេនេះ ប៉ុន្តែគឺជាលោកម៉ូសេទៅវិញទេ។ ទោះបីជាភស្តុតាងនៃការមិនសព្វព្រះហឫទ័យរបស់ព្រះទៅលើនិស្ស័យបះបោររបស់គេ នៅពីមុខពួកគេនៅឡើយក៏ដោយ ក៏ពួកគេមិនបានយកមេរៀននេះមកដាក់ក្នុងចិត្តគេដែរ។ PPKh2 124.2

    ព្រះជាម្ចាស់ដែលទ្រង់ជ្រាបអស់ទាំងអាថ៌កំបាំងនៃចិត្តមនុស្ស បានប្រទានការព្រមាននិងការបង្រៀនដល់ពួកបណ្តាជន ដើម្បីឱ្យពួកគេអាចគេចផុតពីអំណាចនៃការបោកប្រាស់របស់មនុស្សដែលមានឧបាយកលទាំងនេះ។ ពួកគេបានឃើញការជំនុំជម្រះរបស់ព្រះជាម្ចាស់ទៅលើនាងម៉ារ៉ាម ដោយសារតែការច្រណែននិងការតវ៉ាប្រឆាំងនឹងលោកម៉ូសេរបស់នាង។ ព្រះជាម្ចាស់បានប្រកាសថា “អញនឹងនិយាយផ្ទាល់មាត់ នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបម្រើអញដូច្នេះ” (ជនគណនា ១២:៨)។ សេចក្ដីណែនាំទាំងនេះ មិនមែនសម្រាប់តែលោកអើរ៉ុន និងនាងម៉ារ៉ាមប៉ុណ្ណោះទេ តែសម្រាប់ពួកបណ្តាជនអ៊ីស្រាអែលទាំងមូល។ PPKh2 124.3

    លោកកូរេនិងពួកសហការរីក្បត់របស់លោកទាំងអស់ គឺជាមនុស្សនៅក្នុងចំណោមពួកចាស់ទុំដែលបានឡើងទៅលើភ្នំជាមួយនឹងលោក ម៉ូសេ ហើយបានឃើញសិរីល្អរបស់ព្រះ។ ប៉ុន្តែ ពួកគេបានធ្លាក់ចូលទៅក្នុងសេចក្តីល្បួង ដំបូងតូចទេ រហូតដល់គំនិតរបស់ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំង ទាំងស្រុង។ ដំបូងឡើយពួកគេបានខ្សឹបខ្សៀវគ្នាពីការអាក់អន់ចិត្តរបស់ពួកគេ ក្រោយមក ពួកគេបាននិយាយទៅកាន់អ្នកដឹកនាំសាសន៍អ៊ីស្រាអែល។ នៅចុងបញ្ចប់ ពួកគេហ៊ានប្រឆាំងជាមួយនឹងព្រះដោយផ្ទាល់។ PPKh2 124.4

    Larger font
    Smaller font
    Copy
    Print
    Contents