Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៩ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែដែលគ្រប់គ្នាកើតមាន សេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ។ យ៉ាកុប ១ : ១៤PPKh2 81.1

    បន្ទាប់ពីពិធីថ្វាយរោងឧបោសថមក សង្ឃបានតាំងចិត្តបំពេញតួនាទីតាមមុខតំណែងដ៏ពិសិដ្ឋរបស់ពួកលោក។ ពិធីទាំងនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបីលោកអើរ៉ុនត្រូវថ្វាយតង្វាយយញ្ញបូជាតាមតម្រូវការរបស់ព្រះ។ កិច្ចការទាំងអស់ត្រូវធ្វើតាមការត្រាស់បង្គាប់របស់ព្រះ ហើយទ្រង់បានបង្ហាញសិរីល្អរបស់ព្រះអង្គនៅក្នុងភាពអស្ចារ្យ គឺភ្លើងបានធ្លាក់មកបញ្ឆេះតង្វាយនៅលើអាសនានោះ។ ព្រមជាមួយគ្នានេះ ពួកបណ្តាជនបានបន្លឺសម្រែកស្រែកសរសើរតម្កើងនិងសម្តែងការគោរពបូជា ព្រមទាំងក្រាបផ្កាប់មុខចុះ។PPKh2 81.2

    ប៉ុន្តែ មិនយូរប៉ុន្មានបន្ទាប់ពីនោះមក រឿងដ៏ដ៏គួរឱ្យខ្លោចផ្សាមួយបានកើតឡើងដល់គ្រួសារលោកអើរ៉ុនដ៏ជាសង្ឃ។ កូនប្រុសពីរនាក់របស់គាត់យកជើងពានរបស់គេរៀងៗខ្លួន ទៅដុតកំញាន ជាគ្រឿងក្រអូបនៅចំពោះព្រះអម្ចាស់។ ប៉ុន្តែ ពួកគេបំពាននឹងការត្រាស់បង្គាប់បស់ព្រះ ដោយប្រើ “ភ្លើងដទៃ”។ ពួកគេបានយកភ្លើងធម្មតា ទៅដុត ជំនួសភ្លើងដ៏ពិសិដ្ឋដែលព្រះទ្រង់នឹងប្រទានមកដោយផ្ទាល់វិញ។ ដោយអំពើបាបនេះ ភ្លើងពីចំពោះព្រះយេហូវ៉ាមកបញ្ឆេះគេទាំងពីរនាក់ឱ្យស្លាប់នៅចំពោះមុខពួក បណ្តាជនទៅ ។ PPKh2 81.3

    លោកណាដាប់និងអ័ប៊ីហ៊ូវមានតំណែងយ៉ាងខ្ពស់ នៅក្នុងចំណោមពួកបណ្តាជនអ៊ីស្រាអែល បន្ទាប់ពីលោកម៉ូសេនិងអើរ៉ុន។ ព្រះបានប្រទានកិត្តិយសជាពិសេសដល់ពួកគេ ដោយបានអនុញ្ញាតឱ្យបានឃើញសិរីល្អរបស់ទ្រង់នៅលើភ្នំ ជាមួយនឹងពួកចាស់ទុំទាំងចិតសិបនាក់។ ទាំងអស់នេះបានធ្វើឱ្យអំពើបាបរបស់គេរឹងរឹតតែធ្ងន់ធ្ងរថែមទៀត។ ប្រសិនបើពួកបណ្តាជន បានទទួលពន្លឺដ៏អស្ចារ្យ ប្រសិនបើពួកគេបានឡើងទៅលើភ្នំហើយមានកិត្តិយសបានជួបជាមួយព្រះ នៅក្នុងពន្លឺនៃសិរីល្អរបស់ទ្រង់ ដូចជាមេដឹកនាំនៃសាសន៍អ៊ីស្រាអែល នោះពួកគេមិនដ៏គួរគិតថា ពួកគេអាចប្រព្រឹត្ដអំពើបាបដោយមិនមានផលវិបាក ព្រោះថាព្រះនឹងមិនដាក់ទោសចំពោះអំពើទុច្ចរិតរបស់ពួកគេ យ៉ាងតឹងតែងនោះឡើយ។ កិត្តិយសខ្ពង់ខ្ពស់តម្រូវឱ្យមានសេចក្ដីល្អនិងសេចក្ដីបរិសុទ្ធ ដែលទាក់ទងទៅនឹងពន្លឺដែលព្រះបានប្រទានឱ្យ។ ព្រះពរដ៏ធំមិនដែលអនុញ្ញាតឱ្យប្រព្រឹត្តអំពើបាបឡើយ។ PPKh2 82.1

    ណាដាបនិងអ័ប៊ីហ៊ូវមិនដែលបានទទួលការបណ្តុះបណ្តាលឱ្យចេះគ្រប់គ្រងខ្លួនឯងទេ។ ចរិតទន់ភ្លន់នៃឪពុករបស់ពួកគេ បាននាំឱ្យគេធ្វេសប្រហែសមិនបានដាក់វិន័យដល់កូនរបស់ខ្លួន។ គាត់បានបណ្តោយឱ្យកូនប្រុសរបស់គាត់ធ្វើតាមអំពើចិត្ត។ ទម្លាប់នៃការបណ្ដោយខ្លួនបានមានឥទ្ធិពលជាខ្លាំងទៅលើពួកគេ ដែលរហូតសូម្បីតែការទទួលខុសត្រូវនៃកិច្ចការដ៏ពិសិដ្ឋបំផុត ក៏មិនមានអំណាចបំបែកបានដែរ។ ពួកគេមិនបានដឹងពីសេចក្តីត្រូវការឱ្យមានការគោរពយ៉ាងដាច់ខាតដល់ព្រះជាម្ចាស់ឡើយ។ ការបណ្តែត បណ្ដោយកូនរបស់អើរ៉ុនបានរៀបចំខ្លួនឱ្យគេក្លាយទៅជាអ្នកទទួលការជំនុំជម្រះរបស់ព្រះ។ PPKh2 82.2

    Larger font
    Smaller font
    Copy
    Print
    Contents