Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតគេមិនត្រូវរង្គើឡើយ នឹងចេះតែមានសេចក្តីនឹកចាំពីមនុស្សសុចរិត នៅជារៀងរាបដរាប ។ ទំនុកតម្កើង១១២:៦PPKh2 221.1

    ពួកអ៊ីស្រាអែលបានដឹងយ៉ាងច្បាស់ពីតម្លៃនៃដំបូន្មាដ៏ល្អ ការអាណិត អាសូរដូចជាឪពុក និងជំនឿដ៏រឹងមាំឥតប្រែប្រួលរបស់គាត់ តាំងពីមុនព្រះបានដកហូតអ្នកដឹកនាំដែលបានឃ្លាតចាកពីគេនេះទៅម្ល៉េះ។ PPKh2 221.2

    លោកម៉ូសេបានស្លាប់ទៅហើយ ប៉ុន្ដែឥទ្ធិពលរបស់លោកនៅរស់នៅឡើយ។ បន្ទាប់ពីព្រះអាទិត្យបានលិចបាត់នៅពីក្រោយភ្នំមក ពន្លឺរបស់លោក នៅតែភ្លឺព្រាងៗទៅលើកំពូលភ្នំនៅឡើយ ដូចជាកិច្ចការរបស់អ្នកបរិសុទ្ធនិងមនុស្សល្អ ជះពន្លឺនៅលើពិភពលោកនេះ ជាយូរអង្វែង បន្ទាប់ពីបុគ្គលដែលបានប្រព្រឹត្ដនោះបានលាចាកលោកនេះទៅ ដូច្នោះដែរ។ “ដ្បិតគេមិនត្រូវរង្គើឡើយ នឹងចេះតែមានសេចក្តីនឹកចាំពីមនុស្សសុចរិត នៅជារៀងរាបដរាប” (ទំនុកតម្កើង ១១២:៦)។ PPKh2 221.3

    ខណៈដែលមនុស្សកំពុងពោរពេញទៅដោយទុក្ខព្រួយ ដោយការបាត់ បង់ដ៏ធំរបស់ពួកគេនេះព្រះមិនទុកពួកគេឱ្យនៅតែម្នាក់ឯងទេ។ បង្គោលពពក បានស្ថិតនៅលើត្រសាលជំនុំនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់។ ព្រះជាម្ចាស់នៅតែសុខចិត្តធ្វើជាអ្នកនាំផ្លូវនិងជាអ្នកជំនួយដល់ពួកគេជានិច្ច ប្រសិនបើពួកគេដើរតាមមាគ៌ានៃក្រឹត្យវិន័យរបស់ព្រះអង្គ។ PPKh2 221.4

    ឥឡូវនេះ លោកយ៉ូស្វេជាមេដឹកនាំដែលសាសន៍អ៊ីស្រាអែលបានទទួលស្គាល់។ មានចិត្តក្លាហាន មានការតស៊ូ មានគំនិតមិនអាត្មានិយម ជាពិសេស មានការជំរុញដោយជំនឿដ៏រស់ទៅលើព្រះ នេះហើយគឺជាប្រភេទនៃបុរសដែលព្រះជាម្ចាស់បានជ្រើសរើសឱ្យដឹកនាំកងទ័ពអ៊ីស្រាអែល។ គាត់បានធ្វើជានាយករដ្ឋមន្រ្តី(ជំនួយការផ្ទាល់) របស់លោកម៉ូសេ ហើយដោយភាពស្ងៀមស្ងាត់ ជំនឿដ៏ស្មោះត្រង់ និងភាពរឹងមាំ នៅពេលអ្នកដទៃងាករេ ការប្តេជ្ញាចិត្តរបស់គាត់ដើម្បីរក្សាសេចក្ដីពិត នៅកណ្តាលគ្រោះថ្នាក់ របស់គាត់នេះ គាត់បានបង្ហាញភាពសក្តិសមធ្វើជាមេដឹកនាំបន្តវេនពីលោកម៉ូសេ។ PPKh2 222.1

    លោកយ៉ូស្វេបានសម្លឹងទៅកិច្ចការនៅចំពោះមុខគាត់ដោយក្តីថប់បារម្ភជាខ្លាំង ប៉ុន្តែការធានារ៉ាប់រងរបស់ព្រះជាម្ចាស់បានដកយកការភ័យខ្លាចរបស់លោកចេញ “អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេ ដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ . . ដ្បិតឯងនឹងនាំឱ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថានឹងឱ្យដល់ពួកអយ្យកោគេ” “អស់ទាំងទីកន្លែងណាដែលឯងដាក់ជើងជាន់ នោះអញនឹងឱ្យដល់ឯងរាល់គ្នា” “ឯងគ្រាន់តែមានកម្លាំង និងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបម្រើអញ បានបង្គាប់មក . . . កុំឱ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឱ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ” “កុំឱ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចម្រើនឡើងផង”។PPKh2 222.2

    ព្រះបន្ទូលដំបូងរបស់ព្រះមកកាន់លោកយ៉ូស្វេគឺ “ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុកដែលអញឱ្យដល់គេ”។ លោកយ៉ូស្វេបានដឹងថាការអ្វីដែលព្រះជាម្ចាស់បានបង្គាប់មក ទ្រង់នឹងបើកផ្លូវឱ្យរាស្ដ្ររបស់ទ្រង់សម្រេចបាន។ នៅក្នុងសេចក្ដីជំនឿបែបនេះ អ្នកដឹកនាំដ៏ក្លាហានរូបនេះបានចាប់ផ្តើមរៀបចំចេញដំណើរទៅមុខមួយរំពេច។ PPKh2 222.3

    នៅខាងមុខជាប់នឹងជំរំរបស់ជនជាតិអ៊ីស្រាអែល គឺជាទីក្រុងយេរីខូរដែលមានកំផែងយ៉ាងរឹងមាំ ជាកូនសោនៃប្រទេសនេះទាំងមូល។ ទីក្រុងនោះគឺជាឧបសគ្គដ៏ធំមួយចំពោះប្រជាជនអ៊ីស្រាអែល។ ដូច្នេះ លោកយ៉ូស្វេបានចាត់បុរសវ័យក្មេងទាំងពីរ ជាអ្នកស៊ើបការណ៍សម្ងាត់ដើម្បីសិក្សាពីចំនួនពលរដ្ឋ ប្រភពធនធាន កម្លាំងនិងសំណង់ការពារសត្រូវ។ ប្រជាជនដែលរស់នៅក្នុងទីក្រុងនេះកំពុងតែប្រុងប្រៀប ដោយភ័យខ្លាចនិងសង្ស័យ ដូច្នេះអ្នកសង្កេតការណ៍ទាំងពីរនាក់នេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់។ ប៉ុន្តែ នាងរ៉ាហាបជាស្រ្តីនៅទីក្រុងយេរីខូរបានជួយលាក់ពួកគេ ដោយប្រថុយជីវិតរបស់នាងជាមួយនឹងគ្រោះថ្នាក់។ ជាការឆ្លើយតបទៅនឹងចិត្តសប្បុរសរបស់នាង ពួកគេបានសន្យាថានឹងការពារនាង នៅពេលដែលពួកគេចូលមកចាប់យកទីក្រុងនេះ។PPKh2 223.1

    Larger font
    Smaller font
    Copy
    Print
    Contents