Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ១៩ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ត្រូវឲ្យឯងរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជន ជាមនុស្សទៀងត្រង់ដែលស្អប់ការសំណូក ហើយត្រូវតាំងមនុស្សទាំងនោះឡើង ឲ្យត្រួតត្រាលើជនទាំងឡាយឲ្យគេធ្វើជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ផង។និក្ខមនំ ១៨: ២១PPKh2 12.1

    កងទ័ពអាម៉ាលេកមិនមែនមិនបានដឹងពីលក្ខណរបស់ព្រះ និងព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់នោះទេ។ ប៉ុន្តែ ពួកគេបានតាំងខ្លួនប្រឆាំងទាស់នឹងព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់តែម្តង។ ពួកគេបានយកការធ្វើការអស្ចារ្យដែលលោកម៉ូសេបានធ្វើនៅចំពោះសាសន៍អេស៊ីព្ទ មកធ្វើជាការចំអកឡកឡឺយ។ ពួកគេបានស្បថនៅចំពោះរូបព្រះរបស់គេថា ពួកគេនឹងបំផ្លាញសាសន៍ ហេព្រើរ ហើយប្រកាសអួតអាងថាព្រះរបស់សាសន៍អ៊ីស្រាអែលមិនមានអំណាចអ្វីទប់ទល់នឹងពួកគេឡើយ។ សាសន៍អ៊ីស្រាអែលមិនបានគំរាមកំហែងដល់ពួកគេទេ។ ការវាយប្រហាររបស់ពួកគេគឺមិនត្រឹមត្រូវទាល់តែសោះ។ ដើម្បីបង្ហាញពីការរឹងទទឹងរបស់ពួកគេចំពោះព្រះ គេបានព្យាយាមបំផ្លាញរាស្ត្ររបស់ទ្រង់។ សាសន៍អាម៉ាលេកនេះជាមនុស្សមានបាបជាយូរមកហើយ ប៉ុន្តែសេចក្តីមេត្តាករុណារបស់ព្រះនៅតែដង្ហោយហៅពួកគេឱ្យប្រែចិត្ត តែនៅពេលដែលកងទ័ពអាម៉ាលេកបានវាយប្រហារអ្នកដែលអស់កម្លាំង និងអ្នកដែលមិនអាចការពារខ្លួនបាននៅក្នុងជួរនៃបណ្តាជនអ៊ីស្រាអែល ពួកគេបានបិទត្រានគររបស់គេដោយសេចក្តីវិនាស។ សម្រាប់អស់អ្នកដែលស្រឡាញ់ និងកោតខ្លាចដល់ទ្រង់ ព្រះហស្តរបស់ព្រះបានឈោងធ្វើជាខែលការពារពួកគេ ចូរឱ្យពួកគេប្រុងប្រយ័ត្នកុំវាយប្រហារព្រះហស្តនោះឡើយ ព្រោះព្រះហស្តនោះមានកាន់ដាវនៃសេចក្តីយុត្តិធម៌។PPKh2 12.2

    ឥឡូវនេះ លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេបានចេញដំណើរ ទៅសួរសុខទុក្ខសាសន៍ហេព្រើរ ហើយនាំយកប្រពន្ធនិងកូនប្រុសពីរនាក់របស់លោកម៉ូសេឱ្យទៅជួបនឹងគាត់វិញ។ លោកម៉ូសេជាមេដឹកនាំដ៏អស្ចារ្យក៏បានចេញទៅជួបពួកគេដោយអំណរ ហើយបាននាំពួកគេចូលទៅក្នុង ត្រសាលរបស់គាត់។PPKh2 13.1

    ដំបូន្មានប្រកបដោយគតិបណ្ឌិតរបស់លោកយេត្រូ

    ខណៈដែលលោកយេត្រូស្នាក់នៅក្នុងជំរំ លោកបានឃើញបន្ទុកដ៏ធ្ងន់ធ្លាក់មកលើលោកម៉ូសេភ្លាមពួកគេមិនមែនគ្រាន់តែនាំយកមកជួបគាត់នូវចំណាប់អារម្មណ៍ទូទៅ និងភារកិច្ចរបស់ពួកបណ្តាជនប៉ុណ្ណោះទេ ប៉ុន្តែគេបាននាំទាំងទំនាស់ផ្សេងៗដែលបានកើតឡើងនៅក្នុងចំណោមពួកគេមកប្តឹង ដល់គាត់ផងដែរ។ គាត់និយាយថា “ខ្ញុំវិនិច្ឆ័យឱ្យគេ ព្រមទាំងប្រាប់ឱ្យគេដឹងអស់ទាំងសេចក្តីបញ្ញត្តិ និងច្បាប់របស់ព្រះផង”។ ប៉ុន្តែលោកយេត្រូបានប្រកែកដោយនិយាយថា “ព្រោះការនេះហួសកម្លាំងឯងហើយ ឯងនឹងធ្វើតែម្នាក់ឯងមិនបានទេ”។ គាត់បានទូន្មានលោកម៉ូសេឱ្យតែងតាំងមនុស្សប៉ិនប្រសប់គ្រប់គ្រងលើមនុស្សមួយពាន់នាក់ អ្នកខ្លះទៀតជាមេលើមនុស្សមួយរយនាក់ និងជាមេលើមនុស្សដប់នាក់។ ពួកគេត្រូវវិនិច្ឆ័យរឿងរ៉ាវតូចៗទាំងអស់ ខណៈដែលករណីលំបាក និងសំខាន់ៗត្រូវតែនាំយកមកជូនលោកម៉ូសេ សម្រេច។ លោកម៉ូសេក៏ទទួលដំបូន្មាននេះ ហើយការនេះមិនគ្រាន់តែជួយបន្ធូរបន្ទុករបស់លោកម៉ូសេប៉ុណ្ណោះទេ តែបានជួយធ្វើឱ្យពួកបណ្តាជនកាន់តែមានរបៀបរៀបរយទៀតផង។PPKh2 13.2

    ការពិតដែលថាព្រះបានជ្រើសរើសឱ្យលោកម៉ូសេណែនាំដល់អ្នកដទៃនោះ មិនមែនមានន័យថាលោកម៉ូសេមិនត្រូវការការណែនាំពីអ្នកណានោះទេ។ មេដឹកនាំនៃសាសន៍អ៊ីស្រាអែលដែលព្រះបានជ្រើសតាំងនេះ ស្តាប់ តាមការឱ្យយោបល់របស់សង្ឃនៃសាសន៍ម៉ាឌាន ហើយបានធ្វើតាមផែនការរបស់លោកដោយរីករាយ។ ពួកបណ្តាជនបានបន្តដំណើររបស់ពួកគេពី រេផិឌីម តាមចលនានៃបង្គោលពពក។ ផ្លូវរបស់ពួកគេបានដឹកនាំគេឱ្យធ្វើដំណើរតាមតំបន់ទំនាបដ៏សោះកក្រោះ ឆ្លងកាត់ជម្រាលចោតៗ និងតាមជ្រលងភ្នំដែលមានថ្មរដិបរដុប។ ឥឡូវនេះភ្នំស៊ីណាយបានងើបឡើងជ្រងោនៅពីមុខពួកគេ ប្រកបដោយភាពរុងរឿងយ៉ាងឱឡារិក។ បង្គោលពពកក៏បានឈប់នៅលើកំពូលភ្នំនោះ ហើយពួកបណ្តាជនក៏បានដំឡើងត្រសាលរបស់ខ្លួននៅលើវាលទំនាបខាងក្រោយ។ ទីនេះគឺជាផ្ទះរបស់ពួកគេអស់រយៈពេលជិតមួយឆ្នាំ។ នៅពេលយប់ បង្គោលភ្លើងបានបញ្ជាក់ប្រាប់គេពីការការពាររបស់ព្រះ ហើយខណៈដែលពួកគេបានសម្រាន្តយ៉ាងលង់លក់ នំប៉័ងនៃឋានសួគ៌បានធ្លាក់ចុះមកយ៉ាងថ្មមៗលើជំរំរបស់ពួកគេ។ PPKh2 13.3

    នៅទីនេះសាសន៍អ៊ីស្រាអែលទទួលការបើកសម្តែងដ៏អស្ចារ្យបំផុត ដែលព្រះមិនធ្លាប់សម្តែងប្រាប់ដល់មនុស្សលោកឡើយ។ រាស្ត្ររបស់ព្រះដែលទ្រង់នឹងបញ្ជាក់ប្រាប់គេអំពីភាពពិសិដ្ឋនៃតម្រូវការដោយការប្រកាសពីក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់ ដោយព្រះសូរសៀងរបស់ព្រះអង្គផ្ទាល់។ ពួកគេត្រូវតែទទួលការផ្លាស់ប្តូរយ៉ាងសំខាន់ ចេញពីឥទ្ធិពលថោកទាបនៃទាសភាពនិងការថ្វាយបង្គំរូបព្រះ ដែលបានដិតដាមជាទម្លាប់ ជាប់នឹងអត្តចរិតរបស់ពួកគេ។ ព្រះកំពុងធ្វើការដើម្បីលើកស្ទួយពួកគេ ឱ្យមានសីលធម៌កម្រិត ខ្ពស់ ដោយប្រទានឱ្យពួកគេមានចំណេះដឹងអំពីលក្ខណៈរបស់ទ្រង់ផ្ទាល់។ PPKh2 14.1

    *****