Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៩ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ យ៉ូហាន ៣:១៥PPKh2 214.2

    ខណៈដែលលោកម៉ូសេបានសម្លឹងមើលទៅឯការបដិសេធន៍ចុងក្រោយ បង្អស់នៃពួកបណ្តាជន ដែលគាត់បានធ្វើការអធិស្ឋានឱ្យ និងលះបង់ជីវិតជំនួស ជាពួកអ្នកដែលគាត់សុខចិត្តឱ្យព្រះលុបឈ្មោះគាត់ចេញពីបញ្ជីជិវិត នៅពេលដែលគាត់បានស្តាប់ពាក្យពេចន៍ដ៏គួរឱ្យខ្លាចនេះ “មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឱ្យឯង” (ម៉ាថាយ ២៣:៣៨) ចិត្តរបស់គាត់ត្រូវបានបាក់បែកដោយការថប់បារម្ភ។ ទឹកភ្នែកដ៏ជូរចត់បានហូរចេញពីភ្នែករបស់គាត់ ដោយការអាណិតអាសូរដោយព្រោះទុក្ខព្រួយនៃព្រះរាជបុត្រារបស់ព្រះ។ PPKh2 214.3

    លោកម៉ូសេឃើញការឆ្កាងព្រះយេស៊ូនិងផែនដីថ្មី

    គាត់បានធ្វើដំណើរតាមព្រះអង្គសង្គ្រោះ ចូលទៅក្នុងសួនច្បារ កេតសេម៉ានី និងបានឃើញការឈឺចាប់ក្នុងសួនច្បារ ការក្បត់ ការចំអក ការវាយ និងការឆ្កាងទ្រង់។ លោកម៉ូសេបានឃើញថានៅពេលគាត់បានលើកពស់លង្ហិនឡើងនៅទីរហោស្ថាន ព្រះរាជបុត្រានៃព្រះក៏ត្រូវគេលើកឡើងយ៉ាងដូច្នោះដែរ “ដើម្បីឱ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ” (យ៉ូហាន ៣:១៥)។ ទុក្ខព្រួយ ការតូចចិត្ត និងការរន្ធត់បានបំពេញចិត្តលោកម៉ូសេ ខណៈដែលលោកបានរំឭកពីពុតត្បុត និងសម្អប់នៃសាតាំងរបស់សាសន៍យូដា ត្រូវបានដឹកនាំឱ្យប្រឆាំងនឹងព្រះដ៏ប្រោសលោះរបស់ពួកគេ។ PPKh2 215.1

    គាត់បានឮសម្រែកកដ៏ឈឺចាប់របស់ព្រះគ្រិស្តថា “ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?” (ម៉ាកុស ១៥:៣៤)។ គាត់បានឃើញគេបានផ្តេកព្រះអង្គនៅក្នុងផ្នូរថ្មីរបស់លោកយ៉ូសែប។ ភាពងងឹតនៃការអស់សង្ឃឹម ហាក់ដូចជាកំពុងគ្របដណ្តប់ពិភពលោកទាំងមូល។ ប៉ុន្តែ គាត់បានមើលម្តងទៀតនិងបានឃើញទ្រង់ជាអ្នកមានជ័យជម្នះ កំពុងយាងឡើងទៅកាន់ឋានសួគ៌ អមដំណើរដោយពួកទេវតា នាំមុខហ្វូងមនុស្សដែលត្រូវបានរំដោះចេញពីផ្នូរ។ PPKh2 215.2

    លោកម៉ូសេបានមើលពួកសិស្សរបស់ព្រះយេស៊ូ នៅពេលដែលពួកគេបានចេញទៅប្រកាសដំណឹងល្អរបស់ទ្រង់ដល់ពិភពលោក។ ទោះបីជាសាសន៍អ៊ីស្រាអែបានបរាជ័យក្នុងការធ្វើជាពន្លឺនៃពិភពលោក “យោងតាមសាច់ឈាម” ក៏ដោយ ទោះបីជាពួកគេបានធ្វើឱ្យបាត់បង់ព្រះពររបស់ពួកគេ ជាមនុស្សដែលបានជ្រើសតាំងរបស់ទ្រង់ក៏ដោយ ក៏ព្រះនៅតែមិនបានបោះ បង់កូនរបស់លោកអ័ប្រាហាំចោលដែរ។ អ្នកដែលក្លាយជាកូនចៅខាងសេចក្តី ជំនឿ តាមរយៈព្រះគ្រិស្តនោះ ត្រូវបានរាប់ជាកូនចៅរបស់លោកអ័ប្រាហាំ ជាអ្នកទទួលមរតកតាមព្រះបន្ទូលសន្យា។ PPKh2 215.3

    ព្រះនឹងត្រាស់ហៅពួកគេឱ្យប្រកាសពីក្រឹត្យវិន័យ និងដំណឹងល្អនៃព្រះរាជបុត្រារបស់ទ្រង់ដល់ពិភពលោក ដូចជាលោកអ័ប្រាហាំដែរ។ លោក ម៉ូសេ បានឃើញពន្លឺនៃដំណឹងល្អបានចាំងតាមរយៈពួកសាវករបស់ព្រះយេស៊ូ ហើយមនុស្សរាប់ពាន់នាក់មកពីទឹកដីនៃសាសន៍ដទៃបានទទួលយកជំនឿនោះ។ ព្រះអង្គរីករាយចំពោះការរីកចម្រើននិងភាពរុងរឿងនៃជនជាតិ អ៊ីស្រាអែល។ PPKh2 216.1

    ហើយឥឡូវនេះ ទស្សនីយភាពថ្មីមួយទៀតលេចមកនៅចំពោះមុខគាត់។ ទេវតាបានបង្ហាញឱ្យគាត់បានឃើញនូវរបៀបដែលមារសាតាំងនឹងនាំជនជាតិយូដាឱ្យបដិសេធព្រះគ្រិស្ត ខណៈដែលពួកគេអះអាងថាគេគោរពក្រឹត្យវិន័យរបស់ព្រះវរបិតាទ្រង់។ ឥឡូវនេះ គាត់បានឃើញពិភពលោកស្ថិតនៅក្រោមការបោកបញ្ឆោតស្រដៀងគ្នានេះដែរ ដោយអះអាងថាគេទទួលយកព្រះគ្រិស្ត ខណៈដែលគេបានបដិសេធក្រឹត្យវិន័យរបស់ព្រះ។ គាត់បានឮសម្រែករំជើបរំជួលពីពួកសង្ឃនិងពួកចាស់ទុំថា “ចូរនាំវាចេញទៅ!” “ឆ្កាងវាទៅឆ្កាងវាទៅ” ហើយឥឡូវនេះគាត់បានឮពីគ្រូដែលអះអាងថាខ្លួនជាគ្រិស្តបរិស័ទ នូវសម្រែកថា “យកក្រឹត្យវិន័យនេះចេញទៅ!”PPKh2 216.2

    Larger font
    Smaller font
    Copy
    Print
    Contents