Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុបថា អញនឹងឲ្យស្រុកនេះដល់ពូជឯង មើល អញបានឲ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឲ្យឯងចូលទៅទេ។ ចោទិយកថា ៣៤:៤PPKh2 219.1

    ព្រះគ្រិស្តបានរំឭកវាពីការងារដ៏សាហាវដែលជាការបោកបញ្ឆោតរបស់វា ដែលបានបង្កើតឡើងនៅឋានសួគ៌ ហើយដែលបណ្តាលឱ្យមានក្តី អន្ដរាយដល់មនុស្សជាច្រើន។ ទ្រង់ប្រហែលជាចង្អុលទៅការកុហកដែលវាបាននិយាយនៅក្នុងសួនច្បារអេដែន ដែលបាននាំឱ្យមានអំពើបាបដល់លោក អ័ដាមហើយនាំយកសេចក្តីស្លាប់មកដល់មនុស្សលោក។ ព្រះអង្គប្រហែលជាធ្លាប់រំឭកសាតាំងថា គឺជាការងាររបស់វាផ្ទាល់ នៅក្នុងការល្បួងសាសន៍ អ៊ីស្រាអែល ឱ្យរអ៊ូរទាំនិងបះបោរ ដែលបានកំចាត់ភាពអត់ធ្មត់ដ៏ឈឺចាប់ជាយូរអង្វែងនៃមេដឹកនាំរបស់ពួកគេ ហើយនៅក្នុងពេលដែលគាត់ខ្វះការប្រុងប្រយ័ត្ន ការនេះបានជំរុញគាត់ឱ្យធ្លាក់ចូលទៅក្នុងអំពើបាប ដែលគាត់បានធ្លាក់ចូលទៅក្រោមអំណាចនៃសេចក្តីស្លាប់នេះ។ ប៉ុន្តែ ព្រះគ្រិស្តបានទូលរឿងទាំងនេះទៅព្រះវរបិតាទ្រង់ថា “សូមឱ្យព្រះអម្ចាស់បន្ទោសឯងចុះ!” (យូដាស ខ៩) ។ ព្រះអង្គសង្គ្រោះមិនបានឈ្លោះប្រកែកឬពិភាក្សាជាមួយនឹងសត្រូវរបស់ទ្រង់ទេ ប៉ុន្តែ បន្ទាប់មកនៅទីនោះ ព្រះអង្គបានចាប់ផ្តើមការងារកម្ទេចអំណាចរបស់សាតាំង ហើយនាំយកអ្នកស្លាប់ឱ្យមានជីវិតរស់ឡើងវិញ។ នេះគឺជាភស្តុតាងនៃភាពកំពូលបណ្តាច់របស់ព្រះយេស៊ូ។ សាតាំងបានរបូតចំណីចេញពីមាត់ អ្នកសុចរិតដែលបានស្លាប់បានរស់ឡើងវិញ។ លោកម៉ូសេបានចេញមកពីផ្នូរដោយសិរីរុងរឿង ហើយបានឡើងទៅកាន់ ទីក្រុងរបស់ព្រះ ជាមួយនឹងអ្នករំដោះរបស់គាត់។ PPKh2 219.2

    ព្រះជាម្ចាស់បានរារាំងលោកម៉ូសេពីការចូលទៅក្នុងស្រុកកាណាន ដើម្បីបង្រៀនមេរៀនមួយដែលយើងទាំងអស់គ្នាមិនដ៏គួរបំភ្លេច គឺថាទ្រង់ទាមទារ ឱ្យមានការគោរពប្រតិបត្តិយ៉ាងត្រឹមត្រូវ ហើយយើងទាំងអស់គ្នាដ៏គួរតែប្រុងប្រយ័ត្ន កុំយកសិរីល្អរបស់ព្រះអាទិករមកធ្វើជារបស់ផងខ្លួន។ ព្រះអង្គមិនអាចប្រទានតាមការអធិស្ឋានរបស់លោកម៉ូសេ សុំឱ្យបានទទួលមរតករបស់សាសន៍អ៊ីស្រាអែលនោះទេ ប៉ុន្តែ ទ្រង់ក៏មិនបានភ្លេចឬបោះបង់អ្នកបម្រើរបស់ព្រះអង្គដែរ។ នៅលើកំពូលភ្នំពីសកា ព្រះជាម្ចាស់បានហៅលោក ម៉ូសេ ឱ្យទទួលចំណែកមរតកដែលមានសិរីល្អជាងស្រុកកាណាននៅលើផែនដីនេះ។ PPKh2 220.1

    នៅលើភ្នំនៃការផ្លាស់ប្រែព្រះភក្រ្ត លោកម៉ូសេបាននៅជាមួយលោកអេលីយ៉ា ដែលព្រះបានលើកយកទៅកាន់ឋានសួគ៌។ ដូច្នេះទីបំផុត សេចក្តីអធិស្ឋានរបស់លោកម៉ូសេត្រូវបានសម្រេច។ គាត់បានឈរនៅលើ “ភំ្នដ៏រីករាយ” នៅក្នុងមរតកនៃរាស្រ្តរបស់គាត់ ធ្វើបន្ទាល់ពីព្រះអង្គ ដែលជាមូលដ្ឋាននៃសេចក្តីសន្យារបស់សាសន៍អ៊ីស្រាអែល។ នេះគឺជាឈុតឆាកចុងក្រោយ បង្អស់ដែលបានបង្ហាញក្នុងទស្សនវិស័យនៃសេចក្តីស្លាប់ ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សដែលព្រះបានប្រទានកិត្តិយសខ្ពស់បំផុត៕PPKh2 220.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents