Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ ទ្រង់។ យ៉ាកុប ១:១២PPKh2 153.1

    ពួកគាត់បានឆ្លងកាត់គ្រោះថ្នាក់ជាមួយគ្នាជាច្រើនរាប់មិនអស់ អស់ពេលជាច្រើនឆ្នាំ ប៉ុន្តែពេលវេលាដែលពួកគាត់ត្រូវបែកគ្នាបានមកដល់ហើយ។ ពួកគាត់បានបន្តដំណើរជាមួយគ្នាទៅមុខយឺតៗ ទាំងរៀបរាប់ពីអនុស្សាវរីយ៍ល្អៗដែលពួកគាត់បានសាងជាមួយគ្នា។ ផ្លូវឡើងទៅលើភ្នំនេះចោទខ្លាំងណាស់ ហើយពួកគាត់អស់កម្លាំងជាខ្លាំង។ នៅពេលដែលពួកគាត់បានឈប់សម្រាក គាត់បាននិយាយគ្នាអំពីអតីតកាលនិងអនាគត។ ទីរហោស្ថានដែលពួកគាត់ធ្លាប់បានដើរត្រេចចរ ឆ្លងកាត់ជាច្រើនឆ្នាំនោះបានលាតសន្ធឹងនៅពីមុខពួកគាត់។ នៅឯវាលខាងក្រោមគឺជាទីដំឡើងត្រសាលរបស់ពួកបណ្តាជន អ៊ីស្រាអែលដ៏ច្រើនកុះករ ជាមនុស្សដែលបុរសសម្រាំងរបស់ព្រះទាំងពីរនាក់នេះបានចំណាយពេលមួយផ្នែកធំនៃជីវិតរបស់គាត់នៅជាមួយ និងបានលះបង់ ជាច្រើនដើម្បីពួកគេ។ នៅត្រង់កន្លែងមួយហួសពីភ្នំនៃស្រុកអេដុមនេះទៅគឺជាផ្លូវចូលទៅកាន់ទឹកដីសន្យា ទឹកដីនោះហើយដែលលោកម៉ូសេ និងអើរ៉ុនដ៏មានពរមិនអាចចូលទៅរស់នៅបាន។ PPKh2 153.2

    កិច្ចការដែលលោកអើរ៉ុនបានបំពេញជូនរាស្រ្តអ៊ីស្រាអែលត្រូវបានបញ្ចប់។ កាលពីសែសិបឆ្នាំមុន ពេលដែលលោកមានអាយុប៉ែតសិបបីឆ្នាំ ព្រះបានត្រាស់ហៅគាត់ឱ្យរួបរួមជាមួយនឹងលោកម៉ូសេ នៅក្នុងបេសកកម្មដ៏លំបាករបស់គាត់។ គាត់បានលើកដៃជាអ្នកដឹកនាំដ៏អស្ចារ្យ នៅពេលដែលកងទ័ពហេព្រើរប្រយុទ្ធជាមួយនឹងកងទ័ពអាម៉ាលេក។ គាត់បានទទួលកិត្តិយស ឱ្យឡើងទៅលើភ្នំស៊ីណាយ មើលឃើញសិរីល្អរបស់ព្រះ។ ព្រះជាម្ចាស់បានប្រទានកិត្តិយសឱ្យគាត់ធ្វើជាសង្ឃដ៏ពិសិដ្ឋ និងបានគាំទ្រគាត់ នៅក្នុងតួនាទីដ៏ពិសេសសនេះ ដោយបង្ហាញឱ្យឃើញនូវការជំនុំជម្រះដ៏គួរឱ្យភ័យខ្លាច ក្នុងការបំផ្លិចបំផ្លាញលោកកូរេនិងពួកអ្នកដើរតាម។ នៅពេលដែលព្រះបានសម្លាប់កូនរបស់គាត់ទាំងពីរនាក់ ដោយការមិនស្តាប់តាមការត្រាស់បង្គាប់របស់ទ្រង់ គាត់មិនបានប្រឆាំងឬសូម្បីតែរអ៊ូរទាំឡើយ។ PPKh2 154.1

    ប៉ុន្តែ កំណត់ត្រានៃជីវិតដ៏ខ្ពង់ខ្ពស់របស់លោកត្រូវបានបំផ្លាញ នៅពេលគាត់បានព្រមតាមការទាមទាររបស់ពួកបណ្តាជនសុំឱ្យធ្វើរូបគោមាសនៅភ្នំស៊ីណាយ ហើយម្តងទៀតនៅពេលដែលគាត់បានរួបរួមជាមួយនាង ម៉ារ៉ាម ក្នុងការតិះទៀនដល់លោកម៉ូសេ។ ហើយគាត់និងលោកម៉ូសេបានប្រឆាំងជាមួយនឹងព្រះនៅកាដេស ដោយការមិនគោរពតាមព្រះបន្ទូលរបស់ទ្រង់ ឱ្យនិយាយទៅកាន់ថ្មដាឱ្យចេញទឹក។ PPKh2 154.2

    លោកអើរ៉ុនបានពាក់ឈ្មោះរបស់រាស្រ្តអ៊ីស្រាអែលលើទ្រូង។ លោកបានប្រាប់ពីព្រះហឫទ័យរបស់ព្រះដល់ពួកបណ្តាជន។ គាត់បានចូលទៅក្នុងទីបរិសុទ្ធបំផុតនៅថ្ងៃធួននឹងបាប “ក៏មិនមែនឥតយកឈាម” ជាអ្នកសម្របសម្រួលសម្រាប់រាស្រ្តអ៊ីស្រាអែលទាំងអស់។ និស្ស័យដ៏ខ្ពង់ខ្ពស់នៃតំណែងដ៏ពិសិដ្ឋ ជាតំណាងនៃសម្តេចសង្ឃរបស់យើងនេះ បានធ្វើឱ្យអំពើបាបរបស់លោកអើរ៉ុននៅកាដេសរឹតតែធ្ងន់ធ្ងរឡើង។PPKh2 154.3

    លោកម៉ូសេបានដោះសម្លៀកបំពាក់ដ៏បរិសុទ្ធចេញពីលោកអើរ៉ុន ហើយបានបំពាក់ទៅឱ្យលោកអេលាសារ ដែលជាអ្នកតំណវេន តាមបង្គាប់របស់ព្រះ។ ដ្បិតដោយសារអំពើបាបរបស់គាត់នៅកាដេស ព្រះមិនបានអនុញ្ញាតឱ្យលោកអើរ៉ុនចូលទៅបំពេញកិច្ចការជាសម្តេចសង្ឃរបស់ព្រះក្នុងស្រុកកាណាន ដើម្បីនឹងថ្វាយតង្វាយយញ្ញបូជាជាលើកដំបូងនៅក្នុងទឹកដីដ៏សម្បូរសប្បាយនេះឡើយ។ លោកម៉ូសេនៅតែបន្តដឹកនាំពួកបណ្តាជនរហូតដល់កៀកនឹងព្រំប្រទល់ស្រុកកាណាន ប៉ុន្តែ គាត់មិនបានចូលទៅក្នុងទឹកដីនោះឡើយ។ ប្រសិនបើអ្នកបម្រើរបស់ព្រះទាំងនេះបានស៊ូទ្រាំនឹងការសាកល្បងនៅកាដេស ដោយមិនរអ៊ូរទាំ ម្ល៉េះសមអនាគតរបស់ពួកគាត់នឹងមិនទៅជាបែបនេះឡើយ! ការប្រព្រឹត្ដិខុសនឹងមិនអាចធ្វើឡើងវិញបានទេ។ ទោះបីជាការងារពេញមួយជីវិតក៏ដោយ ក៏មិនអាចនឹងជួសជុលឡើងវិញនូវអ្វីដែលបានបាត់បង់ទៅហើយ នៅពេលត្រូវល្បួងឬមិនបានគិតពិចារណាតែមួយ ប៉ព្រិចភ្នែកនោះបានឡើយ។ PPKh2 155.1

    ខណៈដែលពួកបណ្តាជនបានមើលជុំវិញ នៅក្នុងក្រុមជំនុំដ៏ធំរបស់ពួកគេ គេបានឃើញថាមនុស្សវ័យចំណាស់ដែលបានចាកចេញពីប្រទេស អេស៊ីព្ទមកបានស្លាប់នៅទីរហោស្ថានស្ទើរតែទាំងអស់។ ដោយការគំរាមកំហែង នៃអំពើអាក្រក់ ពួកគេនឹកចាំពីការកាត់ទោសរបស់ព្រះទាស់នឹងលោកម៉ូសេនិងអើរ៉ុន។ មនុស្សមួយចំនួនបានដឹងពីគោលបំណងនៃការធ្វើដំណើរដ៏ អាថ៌កំបាំងទៅកាន់កំពូលភ្នំហោរនេះ ហើយការព្រួយបារម្ភរបស់ពួកគេបានកើនឡើង ដោយសារតែអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ និងការចោទប្រកាន់ខ្លួនឯង។ PPKh2 155.2

    Larger font
    Smaller font
    Copy
    Print
    Contents