Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២០ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្តីប្រៀនប្រដៅវិញ។ សុភាសិត ១:៧PPKh2 149.1

    ទីដំឡើងត្រសាលរបស់សាសន៍អ៊ីស្រាអែលនៅកាដេស នៅមិនឆ្ងាយ ប៉ុន្មានពីព្រំប្រទល់ស្រុកអេដុមឡើយ ហើយទាំងលោកម៉ូសេនិងពួកបណ្តាជន ចង់ធ្វើដំណើរតាមផ្លូវឆ្លងកាត់តាមប្រទេសនេះ ចូលទៅកាន់ទឹកដីសន្យា។ ដូច្នេះ ពួកគេក៏បានផ្ញើសារមួយច្បាប់ទៅថ្វាយស្ដេចស្រុកអេដុម៖ PPKh2 149.2

    “អ៊ីស្រាអែលជាប្អូនទ្រង់មានវាចាដូច្នេះថា . . . ឥឡូវនេះ មើល យើងខ្ញុំនៅត្រង់កាដេស ជាទីក្រុងនៅចុងព្រំស្រុករបស់ទ្រង់ ដូច្នេះសូមអនុញ្ញាតឱ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចម្ការទេ ក៏មិនផឹកទឹកអណ្តូងដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវថ្នល់របស់ស្តេចវិញ ឥតមាន បែរទៅខាងស្តាំឬខាងឆ្វេងឡើយ ទាល់តែបានឆ្លងហួសពីព្រំដែនទ្រង់ទៅ”។PPKh2 149.3

    ជាការឆ្លើយតបទៅនឹងសំណើដ៏សុភាពនេះ ស្តេចស្រុកអេដុមបានបញ្ជូនការបដិសេធន៍និងការគំរាមកំហែងត្រឡប់មកវិញថា “មិនត្រូវឱ្យឯងដើរកាត់ស្រុករបស់យើងឡើយ បើធ្វើដូច្នោះ នោះយើងនឹងយកដាវចេញមកច្បាំងនឹងឯងហើយ”។ PPKh2 149.4

    មេដឹកនាំសាសន៍អ៊ីស្រាអែល បានផ្ញើសារជាលើកទីពីរទៅថ្វាយស្តេច ជាមួយនឹងសេចក្តីសន្យាថា “យើងខ្ញុំរាល់គ្នានឹងគ្រាន់តែដើរតាមថ្នល់ធំទេ បើសិនជាយើងខ្ញុំ ឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ទ្រង់ នោះយើងខ្ញុំនឹងចេញថ្លៃសងថ្វាយទ្រង់ សូមតែឱ្យយើងខ្ញុំបានដើរកាត់ស្រុកទ្រង់ប៉ុណ្ណោះចុះ”។ PPKh2 150.1

    ស្តេចស្រុកអេដុមបានឆ្លើយតបមកវិញថា “មិនត្រូវឱ្យឯងទៅទេ”។ ហើយស្តេចអេដុមក៏ចេញមកទាស់នឹងគេ ព្រមទាំងនាំយកមនុស្សជាច្រើនមក មានអំណាចជាខ្លាំងផង។ ព្រះមិនអនុញ្ញាតឱ្យសាសន៍ហេព្រើរប្រើកងទ័ពឡើយ។ ដូច្នេះពួកគេត្រូវតែធ្វើដំណើរតាមផ្លូវយ៉ាងវែង ជុំវិញស្រុកអេដុម។ PPKh2 150.2

    ប្រសិនបើពួកបណ្តាជនបានទុកចិត្តលើព្រះជាម្ចាស់មេបញ្ជាការកងទ័ព របស់ព្រះនឹងនាំពួកគេឆ្លងកាត់ស្រុកអេដុម។ ជំនួសឱ្យការបញ្ចេញប្រតិកម្មប្រឆាំងនឹងពួកគេ ពួកអ្នកស្រុកទាំងនោះប្រាកដជាបង្ហាញពីការពេញចិត្តដល់ពួកគេវិញជាមិនខាន។ ប៉ុន្តែ ពួកជនជាតិអ៊ីស្រាអែល មិនបានធ្វើតាមព្រះបន្ទូលរបស់ព្រះឡើយ ហើយឱកាសមាសនេះក៏បានកន្លងផុតទៅ។ ទីបំផុត នៅពេលដែលពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជូនសំណើរបស់ខ្លួនទៅថ្វាយស្តេច សំណើនោះត្រូវបានគេបដិសេធ។ ចាប់តាំងពីពួកគេបានចាកចេញពីស្រុកអេស៊ីព្ទមក សាតាំងបានគ្រវែងឧបសគ្គនៅតាមផ្លូវរបស់ពួកគេ ដើម្បីកុំឱ្យគេអាចនឹងកាន់កាប់ទឹកដីកាណានបាន។ ហើយដោយការមិនជឿរបស់ពួកគេ ពួកគេបានបើកចំហទ្វារឱ្យសាតាំង ម្តងហើយម្តងទៀត។ PPKh2 150.3

    នៅពេលដែលព្រះបានប្រាប់ដល់កូនចៅរបស់ទ្រង់ឱ្យចេញទៅមុខ សាតាំងល្បួងពួកគេដើម្បីកុំឱ្យព្រះសព្វព្រះឫទ័យ ដោយការស្ទាក់ស្ទើរឬបង្អែរ បង្អង់។ វាបានព្យាយាមបំផុសឱ្យពួកគេមានការពិបាក ត្អូញត្អែរ ឬមិនជឿ ហើយពេលនោះ វាបានបន្ទច់បង្អាក់ព្រះពរដែលព្រះចង់ប្រទានដល់ពួកគេ។ អ្នកបម្រើរបស់ព្រះដ៏គួរតែជាមនុស្សល្អិតល្អន់។ ការពន្យារពេលណាមួយនៅក្នុង កិច្ចការរបស់ពួកគេ នឹងផ្តល់ឱកាសឱ្យអារក្សសាតាំងមានពេលធ្វើការដើម្បី ម្ចាត់ពួកគេជាមិនខាន។ PPKh2 150.4