Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនិងបងប្អូនអ្នក ដែលមានសេចក្តីបន្ទាល់ពីព្រះយេស៊ូដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ។ វិវរណៈ ១៩ :១០PPKh2 90.1

    ព្រះគ្រិស្តគឺជាមេដឹកនាំនៃសាសន៍ហេព្រើរនៅវាលរហោស្ថាន ជាទេវតា ដែលបានយាងនាំមុខពួកគេ ដែលលាក់ព្រះកាយនៅក្នុងបង្គោលពពក។ គឺព្រះអង្គនេះហើយដែលបានប្រទានក្រឹត្យវិន័យដល់សាសន៍អ៊ីស្រាអែល។ (សូមមើលកំណត់ចំណាំលេខ ៦)។ នៅចំកណ្តាលសិរីល្អនៃភ្នំស៊ីណាយ ព្រះគ្រិស្តបានប្រកាសក្រឹត្យវិន័យដប់ប្រការរបស់ព្រះវរបិតាទ្រង់។ ព្រះអង្គបានប្រទានក្រឹត្យវិន័យនេះដល់លោកម៉ូសេ ដោយបានឆ្លាក់នៅលើបន្ទះថ្ម។ PPKh2 90.2

    ព្រះគ្រិស្តបានមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់តាមរយៈពួកហោរា។ សាវកពេត្រុសបានមានប្រសាសន៍ពីពួកហោរាថា “ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឱ្យដឹងពីសេចក្តីសង្គ្រោះនោះ ទាំងស្វែងរកឱ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណាដែលព្រះវិញ្ញាណនៃព្រះគ្រិស្តសណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រិស្តត្រូវរងទុក្ខលំបាក ហើយពី សិរីល្អ ទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ” (ពេត្រុសទី ១:១០, ១១)។ គឺជាព្រះសូរសៀងរបស់ព្រះគ្រិស្តដែលបានមានបន្ទូលតាមរយៈគម្ពីរសញ្ញាចាស់។ “ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ” (វិវរណៈ ១៩:១០) ។ PPKh2 91.1

    កាលទ្រង់មានព្រះជន្មនៅលើផែនដីនេះ ព្រះយេស៊ូបានដឹកនាំគំនិតរបស់មនុស្សទៅកាន់គម្ពីរសញ្ញាចាស់។ “អ្នករាល់គ្នាស្ទង់មើលគម្ពីរដោយស្មាន ថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំ” (យ៉ូហាន ៥:៣៩)។ នៅសម័យនោះ ក័ណ្ឌគម្ពីរសញ្ញាចាស់គឺជាផ្នែកតែមួយគត់នៃព្រះគម្ពីរ ដែលគេមាននៅជំនាន់នោះ។ PPKh2 91.2

    ព្រះគ្រិស្តជាអ្នកប្រទានច្បាប់នៃពិធីបុណ្យផ្សងៗ។ ទោះបីជាក្រោយពីច្បាប់នេះត្រូវបានគេលែងអនុវត្តទៀតក៏ដោយ ក៏លោកប៉ុលជាសាវកដ៏ឆ្នើម បានប្រកាសថាច្បាប់នេះមានសិរីរុងរឿងនិងមានតម្លៃសម្រាប់បង្ហាញអំពីព្រះដែលជាអ្នកផ្ដើមបង្កើតច្បាប់នេះមកដែរ។ ផ្សែងនៃគ្រឿងក្រអូបបានហុយ ឡើងទៅលើជាមួយនឹងពាក្យអធិស្ឋានរបស់ជនជាតិអ៊ីស្រាអែល ដែលតំណាង ឱ្យសេចក្ដីសុចរិតរបស់ព្រះ ជាវិធីតែមួយគត់ដែលធ្វើឱ្យព្រះទទួលយកការអធិស្ឋានរបស់អ្នកមានបាប។ ការបង្ហូរឈាមនៅលើអាសនានៃសត្វរងគ្រោះ ជាសក្ខីភាពចង្អុលបង្ហាញពីព្រះអង្គដ៏ប្រោសលោះដែលនឹងយាងមក។ ដូច្នេះ ឆ្លងកាត់ភាពងងឹតនិងការបោះបង់ជំនឿសាសនា ពួកបណ្តាជនបានរក្សា សេចក្តីជំនឿឱ្យនៅរស់រានទុកនៅក្នុងចិត្តរបស់គេ រហូតដល់ព្រះមេស្ស៊ីដែលព្រះបានសន្យាទ្រង់យាងមក។ PPKh2 91.3

    ព្រះយេស៊ូជាពន្លឺលោកិយ មុនពេលដែលទ្រង់បានយាងមកនៅក្នុងសណ្ឋានជាមនុស្ស។ នេះជារស្មីនៃពន្លឺដំបូងបង្អស់ដែលចេញមកពីព្រះគ្រិស្តដែលបានចាក់ទម្លុះភាពងងឹត។ កាំរស្មីនៃពន្លឺដ៏ត្រចះត្រចង់នៃឋានសួគ៌បានធ្លាក់ចុះមកលើមនុស្សលោកនៅលើផែនដី។ PPKh2 92.1

    ដោយព្រះអង្គសង្គ្រោះបានខ្ចាយព្រះលោហិត ហើយបានយាងត្រឡប់ ទៅកាន់ឋានសួគ៌ “ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ តំណាងយើងរាល់គ្នា” (ហេព្រើរ ៩:២៤) ពន្លឺបានហូរជះមកពីឈើឆ្កាងនៃភ្នំកាល់វ៉ារី និងពីរោងឧបោសថនៅឋានសួគ៌។ ដំណឹងល្អនៃព្រះគ្រិស្តបានផ្ដល់សារៈសំខាន់ដល់ច្បាប់នៃពិធីបុណ្យផ្សងៗ។ ដោយសេចក្តីពិតត្រូវបានបើកបង្ហាញ យើងមើលឃើញយ៉ាងច្បាស់អំពីលក្ខណៈនិងគោលបំណងរបស់ព្រះ។ រាល់កាំរស្មីនៃពន្លឺបន្ថែមទៀត ធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីផែនការនៃការប្រោសលោះ។ យើងបានរកឃើញសម្រស់ថ្មីនៅក្នុងព្រះបន្ទូល របស់ព្រះ និងការសិក្សាព្រះគម្ពីរដោយចំណាប់អារម្មណ៍យ៉ាងក្រៃលែង។ PPKh2 92.2

    ព្រះមិនមានបំណងចង់ឱ្យសាសន៍អ៊ីស្រាអែលសង់ជញ្ជាំងខ័ណ្ឌចែកពួកគេជាមួយនឹងអ្នកដទៃទេ។ ព្រះហឫទ័យនៃសេចក្ដីស្រឡាញ់គ្មានព្រំដែន បានឈោងទៅរកមនុស្សគ្រប់គ្នា ដែលរស់នៅលើផែនដី ដោយខំស្វះស្វែងជួយឱ្យពួកគេមានអំណររីករាយ និងទទួលបាននូវអត្ថប្រយោជន៍ពីសេចក្ដីស្រឡាញ់និងព្រះគុណរបស់ទ្រង់។ ទ្រង់បានប្រទានពរដល់មនុស្សដែលទ្រង់បានជ្រើសតាំង ដើម្បីឱ្យពួកគេអាចនឹងចែកចាយព្រះពរនេះបន្តដល់អ្នកដទៃទៀត។ PPKh2 92.3

    Larger font
    Smaller font
    Copy
    Print
    Contents