Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    36 - ដំណើរត្រាច់ចរសែសិបឆ្នាំ នៅក្នុងទីរហោស្ថាន

    ១៤ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ក្នុងគ្រប់ទាំងសេចក្តីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេដោយសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់ បានលើកគេបីទៅជាដរាប។ អេសាយ ៦៣:៩ PPKh2 135.1

    អស់រយៈពេលជាច្រើនឆ្នាំដែលពួកបណ្តាជនអ៊ីស្រាអែលត្រូវបានបាត់បង់ នៅក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ។ នៅក្នុងការបះបោរនៅទីរហោស្ថាន កាដេស ពួកគេបានបោះបង់ចោលព្រះជាម្ចាស់ ហើយព្រះក៏បានបោះបង់ចោលពួកគេមួយរយៈដែរ។ ចាប់តាំងពីពេលដែលពួកគេបានបង្ហាញការមិនស្មោះត្រង់ទៅនឹងសេចក្តីសញ្ញារបស់គេជាមួយនឹងព្រះមក ពួកគេមិនបានទទួលទីសម្គាល់នៃសេចក្តីសញ្ញា ជាពិធីកាត់ស្បែកទេ។ គោលបំណងរបស់គេគឺចង់វិលត្រឡប់ទៅកាន់ទឹកដីនៃទាសភាពវិញ ការនេះបានបង្ហាញឱ្យឃើញថាពួកគេមិនសក្តិសមនឹងទទួលសេរីភាពទេ ហើយពិធីបុណ្យរំលងដែលបានបង្កើតឡើងសម្រាប់រំឭកពីការរំដោះចេញពីទាសភាពនោះក៏ត្រូវបានគេលែងគោរពតទៅទៀតដែរ។ PPKh2 135.2

    ប៉ុន្តែ ពិធីថ្វាយតង្វាយនៅឯត្រសាលជំនុំនៅតែបន្តទៅទៀត ដែលបង្ហាញថាព្រះទ្រង់មិនបានចាកចេញពីរាស្រ្តរបស់ទ្រង់ទាំងស្រុងនោះទេ។ ហើយការថែរក្សារបស់ព្រះនៅតែផ្គត់ផ្គង់តាមចំណង់របស់ពួកគេ។ “ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯង ក្នុងគ្រប់ការដែលដៃឯងធ្វើ ទ្រង់ក៏ស្គាល់ផ្លូវដែលឯងបានដើរក្នុងទីរហោស្ថានសម្បើមនេះផង ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ” (ចោទិយកថា ២:៧)។ ព្រះជាម្ចាស់បានថែរក្សារាស្រ្ត អ៊ីស្រាអែល សូម្បីតែនៅក្នុងអំឡុងឆ្នាំនៃការនិរទេសនេះក៏ដោយ “ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់មកបង្ហាត់បង្រៀនគេ . . . នៅទីរហោស្ថាន . . . សម្លៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ” (នេហេមា ៩:២០, ២១) ។ PPKh2 135.3

    ទីរហោស្ថានគឺជាកន្លែងសម្រាប់ផ្តល់វិន័យដល់មនុស្សដែលកើតនៅជំនាន់ក្រោយ ខណៈដែលពួកគេបានត្រៀមខ្លួនចូលទៅក្នុងទឹកដីដែលព្រះបានសន្យា។ លោកម៉ូសេបានប្រកាសថា “ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានវាយផ្ចាលឯង ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន” “ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្តីណា ដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តិទ្រង់ឬទេ ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឱ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាណា ដែលឯងនិងពួកអយ្យកោឯងមិនដែលស្គាល់ឡើយ ដើម្បីឱ្យឯងបានដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ”។ (ចាទិយកថា ៨:៥, ២, ៣)។PPKh2 136.1

    “ក្នុងគ្រប់ទាំងសេចក្តីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេដោយសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់ បានលើកគេបីទៅជាដរាប” (អេសាយ ៦៣:៩) ។ PPKh2 136.2

    ការបះបោររបស់កូរេបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែលស្លាប់មួយម៉ឺនបួនពាន់នាក់។ ហើយករណីនៃការបះបោរ ដោយការបែកបាក់គ្នានេះបានបង្ហាញពីវិញ្ញាណនៃការមិនគោរពចំពោះអំណាចរបស់ព្រះដូចគ្នា។ PPKh2 137.1

    នៅក្នុងឱកាសមួយ មនុស្សម្នាក់ក្នុងចំណោមពួកបណ្ដាជនអេស៊ីព្ទដែលបានមកជាមួយនឹងជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក បានចាក ចេញពីទីដំឡើងត្រសាលរបស់គេ ហើយបានចូលទៅកន្លែងដំឡើងត្រសាល របស់ជនជាតិអ៊ីស្រាអែល ដោយអះអាងថាខ្លួនមានសិទ្ធិដំឡើងត្រសាលនៅទីនោះ។ ការឈ្លោះប្រកែកគ្នាបានផ្ទុះឡើង រវាងអ្នកនោះនិងជនជាតិអ៊ីស្រាអែល ហើយគេក៏យករឿងនេះបញ្ជូនទៅឯចៅក្រម។ ពួកគេបានសម្រេចចិត្តប្រឆាំងនឹងអ្នកដែលបំពាន។ PPKh2 137.2

    Larger font
    Smaller font
    Copy
    Print
    Contents